post by:ភ្នំគូលែន
post date:November 25, 2013
Please SHARE: 5884 | អ្នកអាន 8,204 នាក់
ដោយ ៖ សយ សុភាព
ភ្នំពេញ ៖ ប្រភពស្និទ្ធនឹងនាយឧត្ដម សេនីយ៍ពោះម៉ាយកូន២ បានថ្លែងបដិសេធ នៅថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ ថា នាយឧត្ដមសេនីយ៍ពោះម៉ាយ ហើយ ដែលគេដឹងថា មានកូនសំណព្វចិត្ដដ៏ទៅ ២នាក់ បានច្រានចោលនូវព័ត៌មានបង្ខូច អាប់ឱនកិត្ដិយសដ៏ធ្ងន់ធ្ងរបំផុត ដល់រូបនាយ ឧត្ដមសេនីយ៍ ដែលថា មិន បានជាប់ពាក់ព័ន្ធ ណាមួយឡើយ នៅ ក្នុងរឿង ស្នេហាត្រីកោណ ជាមួយតារាសម្ដែងដ៏ល្បីល្បាញ អ្នកស្រី ចន ច័ន្ទលក្ខិណា និងស្វាមី ដែលកំពុងរង្គោះ រង្គើ យុត្ថារ៉ា ឆាន្នី ។
ការចេញមកថ្លែងបដិសេធ របស់អ្នក ជំនិតនឹងនាយឧត្ដមសេនីយ៍អភ័ព្វស្នេហ៍រូប នេះបានធ្វើឡើង បន្ទាប់ពី ទស្សនាវដ្ដីអង្គរធំ ច្បាប់ចេញផ្សាយលេខ ៤៥២ ឆ្នាំទី១៤ ថ្ងៃ ទី២៥ ខែវិច្ឆិកា ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣ ក្រោមចំណងជើងថា កែវ ពេជ្រ ពិសី បដិសេធជម្លោះប្រជែងស្នេហ៍ ចន ច័ន្ទលក្ខិណា ដែលនៅខាងលើ នៃទំព័រទី២៩បាន សរសេរថា “អ្នកនាង ចន ច័ន្ទលក្ខិណា ទើបតែបែកធ្លាយរឿងដាក់ពាក្យប្ដឹងលែងលះប្ដី លោក យុត្ថារ៉ា ឆាន្នី ទៅតុលាការក្រោម ការសង្ស័យថា មានមន្ដ្រីធំពាក់ផ្កាយ ៤លើ ស្មា វ័យជាង ៥០ឆ្នាំ តាមប្រជែងស្នេហ៍ ហើយក៏លេចឮថា បើ ចន ច័ន្ទលក្ខិណា លែងលះប្ដីដាច់ស្រឡះនោះ មន្ដ្រីធំពោះម៉ាយ រូបនោះ នឹងរៀបការជាមួយ ចន ច័ន្ទ លក្ខិណា ដោយបើកចំហ ព្រោះមិនជាប់ ពាក់ព័ន្ធនឹងប្រពន្ធកូន ទៀត នោះទេ ហើយ លក្ខិណា នឹងធ្វើជាលោកជំទាវមានអង្គរក្ស តាមការពារឆ្វេងស្ដាំជាក់ជាមិនខាន ”។
បើទោះបីជាទស្សនាវដ្ដីនោះ មិនបានចុះ ឈ្មោះចំៗថា ឧត្ដមសេនីយ៍ពោះម៉ាយនោះ នាមជាអ្វីក៏ដោយ ក៏ ប៉ុន្ដែ បានធ្វើឱ្យកិត្ដិយស នៃអ្នកពោះម៉ាយអភ័ព្វស្នេហ៍កូន២នោះ បាត់បង់កិត្ដិយស ស្ទើរលុះក្ស័យទៅ ហើយ ហើយគេដឹងគ្រប់គ្នាថា អ្នកពោះម៉ាយនោះ ជានរណា ។ ដូច្នេះប្រភពព័ត៌មានស្និទ្ធនឹង អ្នកពោះ ម៉ាយ នោះ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា បើទោះបីជា មិនបានបញ្ចេញឈ្មោះក៏ ដោយ ក៏នៅក្នុងជួរ ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ ក៏ មាននាយឧត្ដមសេនីយ៍ម្នាក់ ពាក់ផ្កាយ ៤ លើស្មា ហើយមានកូន២រួចទៅហើយដែរ មិនតែប៉ុណ្ណោះ នាយឧត្ដមសេនីយ៍អភ័ព្វ ស្នេហ៍ក៏ត្រូវបាន ថ្នាក់ ដឹកនាំធ្លាប់ផ្ដល់ការទុក ចិត្ដខ្ពស់ រហូតឱ្យធ្វើជាមេបញ្ជាការសមរភូមិ ទិសប្រាសាទព្រះវិហាររួចទៅហើយ ដែរ ហើយក៏បានទទួលជៀញជ័យលើខ្មាំងសត្រូវ ទ័ពសៀម ដែលចូលឈ្លានពានតំបន់ប្រាសាទ ព្រះ វិហាររបស់ខ្មែរកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ ។ មិនតែប៉ុណ្ណោះ ព័ត៌មានលេចឮស្ទើរតែ ពីមាត់មួយ ទៅមាត់មួយ សុទ្ធតែបាននិយាយ ថា នាយឧត្ដមសេនីយ៍ពោះម៉ាយរូបនេះ មានទំនាក់ទំនងស្នេហា ជាមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ខណៈដែលចំណងស្នេហ៍អាពាហ៍ ពិពាហ៍មិនទាន់ដាច់ស្រឡះជាមួយនឹងលោក យុត្ថារ៉ា ឆាន្នី ដែលអនាតគនឹងក្លាយទៅ ជាពោះម៉ាយកូន១ បន្ទាប់ពីសាលក្រម សាលាដំបូងប្រកាស ដាច់ មនោសញ្ចេតនា ពី អ្នកស្រី ចន ច័ន្ទលក្ខិណា ជាភរិយាដែលបាន ដាក់ពាក្យបណ្ដឹងទៅសាលាដំបូង រាជ ធានីភ្នំពេញ កាលពីជាង១ខែកន្លងទៅនេះ ។
ប្រភពអ្នកជំនិតនឹងនាយឧត្ដមសេនីយ៍ ជាអ្នកប្រយុទ្ធនៅជាយដែនក្បែរប្រាសាទ ព្រះវិហារសម័យខ្មែរ និង សៀមច្បាំងគ្នា បានដកស្រង់សំដីនាយឧត្ដមសេនីយ៍ពោះ ម៉ាយរូបនេះមកបញ្ជាក់ប្រាប់មជ្ឈមណ្ឌល ព័ត៌ មានដើមអម្ពិលថា “ ខ្ញុំជាប់បំពេញ ភារកិច្ច នៅសមរភូមិជួរមុខក្នុងការការពារ ទឹកដីមាតុភូមិ រកពេលវេលា មកថ្នាក់ថ្នម និងថែរក្សាកូនទាំង ២នាក់ សឹងតែមិនបានផង ។ ខ្ញុំសូមបញ្ជាក់ថា ម្ចាស់ជីវិតរបស់ខ្ញុំនៅពេល នេះគឺមានតែកូនសំឡាញ់ដ៏អភ័ព្វ ម្ដាយទាំង២នាក់នេះតែប៉ុណ្ណោះ ខ្ញុំ និងនាង (ចន ច័ន្ទលក្ខិណា ) ឥតមាន ទំនាក់ទំនង ស្នេហានឹងគ្នាទេសូម្បីតែបន្ដិច ។ ខ្ញុំអត់ត្រូវ ការនរណាទេ បើទោះជាអ្នកនាងនៅទំនេរ (កុំថា ឡើយមានស្វាមី) ក៏អត់ត្រូវការ ដែរ”។
ដើមី្បបញ្ជាក់ពីការពិត ជុំវិញស្នេហាត្រី កោណ ដែលគេបានពិពណ៌នាថា មានអ្នកធំ ពាក់ផ្កាយ៤ លើស្មា មានស្នេហាជាមួយ ចន ច័ន្ទលក្ខិណា ហើយប្រហារបេះដូង យុត្ថារ៉ា ឆាន្នី នោះ មានតែអ្នកនាង ចន ច័ន្ទ លក្ខិណា តែម្នាក់គត់ ដែលជាអ្នកស្រាយចំណងនៃ ស្នេហាត្រីកោណដ៏មហាជំពាក់វាក់វិននេះ។ ហើយ វាមានតែពេលវេលាប៉ុណ្ណោះទេដែល បញ្ជាក់ពីការពិត ។
បើតាមអ្នកតាមដានសាច់រឿងនេះ បាន ធ្វើការសន្និដ្ឋានថា បុរសពោះម៉ាយផ្កាយ៤ កូន២រូបនោះ ទំនង ជា នឹងមិនចូលខ្លួនមក ជំពាក់វាក់វិននៅក្នុងរឿងស្នេហាត្រីកោណ នេះទេ ប៉ុន្ដែ ប្រហែលជាមានអ្នកផ្សេងទៅ វិញ ដែលមិនដឹងថា ជាផ្កាយ ឬជាឯកឧត្ដម ឬជាឧកញ៉ា សេដ្ឋី ដែលចូលមកហែកជ្រែក រនាំងស្នេហ៍ អាពាហ៍ ពិពាហ៍ រវាងយុត្ថារ៉ា ឆាន្នី និងអ្នកនាង ចន ច័ន្ទលក្ខិណា រួចហើយ គេខ្ចីដៃបុរសអភ័ព្វស្នេហ៍ ពោះ ម៉ាយផ្កាយ៤ យកមកធ្វើជារនាំង ដើម្បីបាំងបិទកុំឱ្យគេ ឃើញ ។ ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ នៅក្នុង ពាក្យប្រលោមលោកស្នេហា ឬមួយ បែបជាទស្សនៈវិជ្ជា បាននិយាយថា “ដំរី ងាប់មិនអាចយកចង្អេរមក បាំងជិតបានទេ ។ ទោះបីជាផោមក្នុងទឹក ក៏វាគង់តែស្អុយ ។ ទោះបីជាខំទប់ព្រះអាទិត្យមិនឱ្យរះ ក៏ព្រះ អាទិត្យ នៅតែបញ្ចេញកាំរស្មី ជះពន្លឺឆព័ណ្ណរង្សី មកលើផែនភសុធារដែរ ”។
អ្នកជំនិតនឹងបុរសអភ័ព្វស្នេហ៍នោះបាន ឱ្យដឹងទៀតថា ពេលដែលបានឮ និងឃើញ ទស្សនវដ្ដីបោះពុម្ព ផ្សាយដោយបញ្ឆិត បញ្ឆៀង ទៅលើមេបញ្ជាការរបស់គេ គេ បានឃើញទឹកមុខមេបញ្ជាការរបស់គេ ស្រងូត ស្រងាត់ ហាក់បីដូចជាបង្កប់នូវអ្វី មួយ ដែលពិបាកនឹងពណ៌នា ខណៈដែលមេ បញ្ជាការរូបនេះឈរសំឡឹង មើលទៅកំពូល ប្រាសាទព្រះវិហារ ដែលកំពុងឈរយ៉ាង ចង្រឹក ហាក់បីដូចជាបង្កប់នូវក្ដីអាណិត ហើយក៏ ចង់ប្រាប់ទៅមេបញ្ជាការរូបនោះ ថា អ្នកមិនបានទៅចាប់រំលោភប្រពន្ធគេ ឬ ក៏បំបែកបំបាក់ប្ដី-ប្រពន្ធ របស់ នរណាម្នាក់ឡើយ ។ តាមរយៈទង្វើដ៏សុទ្ចរិត និងសេច ក្ដីថ្លៃថ្នូររបស់អ្នក អ្នកនឹងទទួលបានត្រឡប់ មកវិញ នូវភាពយុត្ដិធម៌ ការអាណិត ស្រឡាញ់ពីអាណាព្យាបាលរបស់អ្នកទាំង ២ ក៏ដូចជាបន្ថែមនៃក្ដីស្រឡាញ់ អាណិតពី កូនសំណព្វចិត្ដរបស់អ្នកទាំង២ផងដែរ ។
នាយឧត្ដមសេនីយ៍ពោះម៉ាយរូបនេះ ត្រូវបានមហាជនចាប់ផ្ដើមស្គាល់ ក្រោយ ពេលដែលសម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយឧត្ដមសេនីយ៍ផ្កាយមាស ៥ ផុត លេខ និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជា ណាចក្រកម្ពុជា បានចាត់បញ្ជូនរូបលោកឱ្យ ធ្វើជាមេបញ្ជាការសមរភូមិទិសព្រះវិហារ បន្ទាប់ពីទាហាន ឈុតខ្មៅសៀម បានចូលឈ្លានពាន ទឹកដីខ្មែរក្បែរប្រាសាទព្រះវិហារ នៅវត្ដ កែវសិក្ខាគីរីស្វារៈ ក្នុងឯក សណ្ឋានឈុត ប៉ារ៉ា ដែលមានពណ៌ចម្លែកពីនាយទាហាន និងពលទាហាន ដែលឈរនេកៅ ៥ មករា ក្បែរ ប្រាសាទព្រះវិហារ។ ជាបន្ដបន្ទាប់ មហាជនក៏កាន់តែទទួលស្គាល់ និងចាប់អា រម្មណ៍ពីវីរៈភាពរបស់គាត់ ជាមួយនឹងមេ បញ្ជាការដ៏គួរឱ្យគោរពដទៃទៀត រួមទាំង ពលទាហានដ៏អង់អាចក្លាហាន ដែលបាន គោរព បញ្ជាតេជោ សែន ថា ត្រូវតែការ ពារប្រាសាទព្រះវិហារ និងអធិបតេយ្យ ភាពឱ្យខាងតែបាន ។
ឥឡូវនេះ សង្គ្រាមខ្មែរ-ថៃ មួយចំអិន កំពឹសបានបញ្ចប់ហើយ ហើយខ្មែរឈ្នះក្ដី សារជាថ្មី រឿងដីប្រាសាទ ព្រះវិហារនៅ តុលាការឡាអេ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៣ ថែមទៀត ចុះហេតុអ្វីបានជាបុរស ពោះម៉ាយផ្កាយ៤ កូន ២រូបនេះ បែរ មកជាជួបប្រទះនៅក្នុងរឿងស្នេហាត្រី កោណទៅវិញ ។ ឱអានិចារ ស្វាស៊ីបាយ លាបមាត់ពពែ តើពេលណាទៅអ្នករសាត់ បាត់ចេញពីមាត់មនុស្សម្នា ហើយជំនួសមក វិញ នូវការពិតយុត្ដិធម៌មួយ ។
មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹង ព្យាយាមជួបនាយឧត្ដមសេនីយ៍ អភ័ព្វស្នេហ៍រូបនេះដោយផ្ទាល់ ដើម្បី ឱ្យរូបលោក បកស្រាយរឿងពិតនាពេលខាងមុខ ៕
_______________________
ផ្តល់សិទ្ធីដោយ៖ Lookingtoday
ផ្តល់សិទ្ធីដោយ៖ Lookingtoday
Read more: http://www.cambodiapage.info/?p=5284#ixzz2lhLk5HvI
3 comments:
I don't believe this articles, exaggerated news..
this general was a nice guy, he will not be playing around with this girl,
this girl was not a supper riches or any special on bed, not pretty either.
this general will not be playing around.
This rumor has been going on for too long, so there might be some truth in it as she is now filing a divorce from her husband for no reason. Gen. Chea Dara is one of the most corrupt and incompetent generals, allowing Thai troops to invade the Preah Vihear temple because of his incompetence and cowardice.
Post a Comment