A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 22 July 2012

Sao Rany asked the court to dissolve the NRP [Another political theatre directed by Hun Sen and Nhiek Bunchhay and played by Sao Rany and his 6 cohorts]

Photo by DAP-NEWS
                                                       Sao Rany talking to reporters.
Sao Rany, the sacked secretary general of the Norodom Rany Party has aked the Phnom Penh Court to dissolve the Norodom Ranariddh Party after his failure to sack party president Norodom Ranariddh from the party only to have himself sacked instead. He said in a press conference today that he had lodged a complaint with the court today to ask it to dissolve the NRP.
គណបក្ស នរោត្តមរណឫទ្ធិ នឹងឈានទៅរក ការប្តឹងផ្តល់ ហើយអាច រំលាយបក្សចោល 
Sunday, 22 July 2012 ដោយៈបាន ចក់-Posted:ID068 DAP News

ភ្នំពេញៈ អគ្គលេខាធិការ នៃគណបក្សនរោត្តម រណឫទ្ធិ លោក សៅ រ៉ានីបានមានប្រសាសន៍ ប្រាប់ដល់អ្នកសារព័ត៌មាន នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១២ នេះថា គណបក្ស នរោត្តម រណឫទ្ធិ អាចប្រឈមទៅនឹងព្យួរឈ្មោះ បន្ទាប់ពីលោកប្តឹងទៅតុលាការ ដោយសារតែសេចក្តីសម្រេចមួយ ដោយសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាប្រធានគណបក្ស ដែលសម្រេចដកលោក និងសមាជិក គណៈកម្មាធិការអចិន្រ្តៃយ៍ដទៃទៀត ចេញពីបក្សកា លពីថ្ងៃទី២០ កន្លងទៅនេះ ជាលិខិតក្លែងក្លាយ និងខុសពីនីតិវិធីច្បាប់។
លោក សៅ រ៉ានី បានមានប្រសាសន៍ នៅឯកស្នាក់ការកណ្តាល របស់គណបក្ស នរោត្តម រណឫទ្ធិ នៅរាជធានីភ្នំពេញ ថា គ្មានហេតុផលទេសម្រាប់លិខិត ដែលបានបណ្តេញលោក ចេញពីគណបក្ស ដោយទ្រង់គង់នៅឯប្រទេសបារាំងឯណោះ ហើយលិខិតធ្វើនៅប្រទេសកម្ពុជា ដោយលោកចោទជាសំណួរថា តើព្រះអង្គចុះហត្ថលេខា ដោយរបៀបណាទៅ?
លោក សៅ រ៉ានី បានបញ្ជាក់ថា “កាលពីថ្ងៃទី២០-២១ នេះ គាត់បានធ្វើលិខិតក្លែងក្លាយយ៉ាងម៉េច បើព្រះអង្គលោកគង់នៅស្រុកបារាំង តែលិខិតធ្វើនៅ រាជធានីភ្នំពេញ ហើយដេញខ្ញុំទាំង ៦នាក់ចេញ ដកតួនាទីខុសច្បាប់លក្ខន្តិកៈក៏ខុសច្បាប់ជាតិ ក៏ខុសក្លែងឯកសារ” ។
លោក សៅ រ៉ានីបន្តទៀតថា លោកនឹងប្តឹងចំពោះអ្នកក្លែងលិខិតនេះ ទៅកាន់តុលាការ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២ នេះដោយចោទពីរករណី ក្លែងលិខិត និងក្បត់ទំនុកចិត្ត។
កាលពីថ្ងៃទី២០ កន្លងទៅថ្មីៗនេះ ប្រធានគណបក្សនរោត្តម រណឫទ្ធិ គឺសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចេញលិខិតមួយបញ្ចប់តួនាទី របស់អគ្គលេខាធិការ និង អគ្គលេខាធិការរង ហើយនិងសមាជិកគណៈកម្មការធិការអចិន្រ្តៃយ៍បក្ស ចំនួន៦នាក់ ដែលមានលោក សៅ រ៉ានី ផងដែរ ដោយមិនបញ្ជាក់ អំពីមូលហេតុច្បាស់លាស់ ហើយខុសពីលក្ខន្តិកៈ របស់បក្សទៀតផង។ លោក សៅ រ៉ានីបានចាត់ទុកលិខិតនេះជាលិខិតក្លែងក្លាយ ហើយអាចជាការប្រឌិតឡើង របស់មន្រ្តីជាន់ខ្ពស់ របស់គណបក្សម្នាក់ ដែលគេដឹងថា ឈ្មោះ នរាណឫទ្ធិ អានន្ទដាយ៉ាត នោះ។
លោក សៅ រ៉ានី បានបញ្ជាក់ប្រាប់ដល់ អ្នកសារព័ត៌មានបន្តទៀតថា រាល់សកម្មភាពគ្រប់យ៉ាង ដែលលោកបានធ្វើជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច គឺដើម្បីបង្រួបបង្រួម អ្នករាជានិយម តែប៉ុណ្ណោះ គឺមិនមែនផលប្រយោជន៍ របស់បុគ្គលឡើយ ហើយប្រសិនជាអ្នករាជានិយម មិនប្រញាប់ប្រញាលបញ្ចូលគ្នាទេ សំលេងអ្នករាជានិយម នឹងឈានទៅរកលេខសូន្យជាពុំខានឡើយ។
លោក សៅ រ៉ានីបានបន្តទៀតថា នាពេលខាងមុខដ៏ខ្លីនេះ លោកនឹងដឹកនាំសម្មជន តាមខេត្តតាមមូលដ្ឋាន បើកសមាជរួមជាមួយគណបក្ស ហ៊្វុនស៊ិនប៉ិច ហើយសមាជិកទាំងនោះ អាចនឹងងាកមកបង្រួបបង្រួមវិញ ជាង៨០ភាគរយ៕

2 comments:

Anonymous said...

this was very silly games,
how can inside?? closer aide be liked this..

impossible to creates problems like this..

Anonymous said...
This comment has been removed by a blog administrator.